ព័ត៌មាន

គំរូរបស់ស្មាតហ្វូន iPhone 13 mini បង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ

កាលពីសប្តាហ៍មុននេះ យើងបានឃើញនូវរូបរាងរបស់ស្មាតហ្វូន iPhone 13 mini ហើយយើងក៏បានឃើញនូវការឌីស្សាញសារជាថ្មីឡើងវិញទៅលើកាមេរ៉ានៅលើស្មាតហ្វូននេះផងដែរ។ នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះគឺមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ។ នៅក្នុងគំរូរបស់ស្មាតហ្វូននេះ យើងអាចដឹងថា ក្រុមហ៊ុន Apple នៅសល់រយៈពេលជាច្រើនខែទៀតមុនពេលដែលធ្វើការផលិតទ្រង់ទ្រាយធំនោះ។

image

រូបភាពនេះគឺជាទម្រង់ CAD ដែលទម្លាយចេញពី xleaks7 និង Pigtou កាលពីសប្តាហ៍មុននេះ។ ស្មាតហ្វូនម៉ូឌែលប្រភេទ Pro ប្រហែលជាមិនមានការផ្លាស់ប្តូរនោះទេដោយសារតែស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ Everything Apple Pro EAP ក៏ធ្វើការផលិតវីដេអូមួយអំពីការឌីស្សាញទៅលើស្មាតហ្វូន iPhone 13 mini និង Pro Max ផងដែរ៕

image