ព័ត៌មាន

ស្មាតហ្វូន Realme 8 5G បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា

បន្ទាប់ពីការប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសថៃកាលពីម្សិលមិញនេះ ស្មាតហ្វូន  Realme 8 5G ពេលនេះបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ។ ទោះបីជាលក្ខណៈសម្បត្តិមួយចំនួនគឺដូចទៅនឹងស្មាតហ្វូន Realme 8 ក៏ដោយនោះ ស្មាតហ្វូនម៉ូឌែល 5G នេះគឺមានលក្ខណៈពិសេសដែលខុសគ្នាមួយចំនួនផងដែរក្នុងនោះមានបន្ទះឈីបផងដែរ។

image

Realme 8 5G គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងបន្ទះឈីប  MediaTek’s Dimensity 700 SoC ។ បន្ទះឈីប 7nm chip នេះទ្រទ្រង់ទៅលើ sub-6 GHz connectivity ជាមួយនឹងល្បឿន 2.77Gbps ។ វាមានរ៉េមទំហំ  4/8GB RAM និង​ 128GB storage ហើយអាចបន្ថែមនូវ microSD ថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.5-inch IPS LCD ជាមួយនឹងកម្រិតអេក្រង់  90Hz refresh rate និងកម្រិតភាពច្បាស់ FHD+ ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP selfie ​ហើយស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ា Samsung’s 48MP GM1 sensor និង  2MP modules ចំនួន 2 គ្រាប់។

image

ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,000 mAh ជាមួយនឹងបច្ចេកវិទ្យា 18W charger ផងដែរ។ ស្មាតហ្វូននេះមានស្បែក  Realme UI 2.0 និង  Android 11 ថែមទៀត។ ស្មាតហ្វូន Realme 8 5G នេះមានពណ៌ខៀវ និងពណ៌ខ្មៅហើយវានឹងបង្ហាញខ្លួននៅថ្ងៃទី ២៨ ខែមេសានេះ៕