ស្មាតហ្វូន Redmi K40 Gaming នឹងមានបន្ទះឈីប Dimensity 1200 ហើយស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ។ ស្មាតហ្វូននេះមានការឌីស្សាញជាមួយនឹងកាមេរ៉ាថ្មី ការឌីស្សាញថ្មី និងមុខងារពិសេសៗជាច្រើនទៀត។ ស្មាតហ្វូននេះមាន Shoulder Keys ក្នុងការលេងហ្គេមយ៉ាងល្អថែមទៀត។
ស្មាតហ្វូននេះមាន Keys ដែលល្អនៅក្នុងការចុច Click ហើយវាក៏អាចបិទទៅលើការចុច Click នេះបានថែមទៀតនៅពេលដែលអ្នកប្រើប្រាស់មិនលេងហ្គេមនោះ។ វាមានសំឡេងផងដែរនៅពេលដែលអ្នកលេងហ្គេមចុចនៅលើ Keys នេះ។
នៅក្នុងការបង្ហោះនៅលើ Weibo នេះ សម្រាប់ Shoulder Keys នេះគឺពិតជាធន់ក្នុងការប្រើប្រាស់មែនទែន ហើយវាអាចចុចបានដល់ទៅ 1.5 លានដងដោយមិនមានបញ្ហានោះទេ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះធ្វើឡើងពីកញ្ចក់ ហើយវាអាចសាកថ្មជាមួយនឹងបច្ចេកវិទ្យា wireless fast charging ថែមទៀត៕