ព័ត៌មាន

Apple iPad Pro 2021 បំពាក់នូវបន្ទះឈីប M1 Chip អេក្រង់ mini-LED និងបច្ចេកវិទ្យា​5G

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវ iPad Pro 2021 ថ្មីដែលមានបន្ទះឈីប M1 Chipset ដែលបន្ទះឈីបនេះត្រូវបានប្រើប្រាស់នៅលើ MacBook Air និង​MacBook 13 Pro ។ បន្ទះឈីបនេះមានល្បឿនលឿនជាងមុនដល់ទៅ 50% និងមានក្រាហ្វិកលឿនជាងមុនដល់ទៅ 40% ផងដែរ។ iPad Pro 2021 នេះមានរ៉េមទំហំ 16GB និងម៉េមូរី 2TB ។ iPad Pro 2021 នេះមាន 2 ទំហំគឺទំហំ 11’’ LCD និង 12.9’’ mini-LED ដែលក្រុមហ៊ុន Apple ហៅថា Liquid Retina XDR ។

image

អេក្រង់ Mini-LED នេះមានកម្រិតពន្លឺ 1,600 nits ហើយវាមានការទ្រទ្រង់ទៅលើមុខងារ HDR10, Dolby Vision, HLG Imaging Format ផងដែរ។ សម្រាប់ប្រភេទអេក្រង់ LCD គឺមានកម្រិតពន្លឺ 600nits និងទ្រទ្រង់ទៅលើ True Tone និង DCI-P3 Color Gamut ។ អេក្រង់ទាំងពីរនេះមានកម្រិតអេក្រង់ដល់ទៅ  120Hz refresh rate ដែលក្រុមហ៊ុន Apple ហៅថា ProMotion ។ iPad Pro 2021  នេះទ្រទ្រង់នូវបច្ចេកវិទ្យា​ 5G ហើយនេះគឺជាលើកទី 1 ដែល Apple បញ្ចេញនូវថេប្លេតដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ហើយវាមានការទ្រទ្រង់ទៅលើ eSIM ថែមទៀត។

image

ថេប្លេតនេះមានកាមេរ៉ា  12MP TrueDepth និង  ultrawide-angle lens  122º  ថែមទៀត។ កាមេរ៉ាខាងក្រោយ 2 គ្រាប់មានទំហំ 12MP nig 10MP ultrawide sensor ។ នៅផ្នែកខាងក្រោយនេះក៏មាន LiDAR scanner ដែលជួយផ្តោតទៅលើ Autofocus នៅពេលដែលមានពន្លឺទាបថែមទៀត។ iPad Pro 2021 នេះនឹងដាក់លក់នៅថ្ងៃទី 30 ខែមេសានេះ៕