ព័ត៌មាន

ការបង្ហាញលំអិតច្បាស់ៗពីអ្នកជំនាញអំពីការប្រើប្រាស់មុខងារនីមួយៗនៅលើកាមេរ៉ា 108MP realme 8 Pro!

ការថតរូបនៅលើទូរសព្ទដៃមានការពេញនិយមខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់គ្រប់រូប ដូច្នេះហើយទើបក្រុមហ៊ុនស្មាតហ្វូននីមួយៗព្យាយាមពង្រឹងសមត្ថភាពថតរូប ក៏ដូចជាដំឡើងកាណុងកាមេរ៉ានៅលើស្មាតហ្វូន។ ចំណែក ក្រុមហ៊ុនស្មាតហ្វូនក្មេងខ្ចីមួយនោះគឺ realme ដែលទើបតែមកដល់កម្ពុជាមិនទាន់បាន ២ឆ្នាំស្រួលបួលផង មានការវិវដ្ដយ៉ាងរហ័ស និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាយើង ។​

image

ក្រុមហ៊ុនស្មាតហ្វូន realme បានបញ្ចេញស្មាតហ្វូនស៊េរីចុងក្រោយ realme 8 Pro ដែលមានកាមេរ៉ាធំ​ 108MP និងមានមុខងារថ្មីៗប្លែកៗជាច្រើន។ realme 8 Pro ទទួលបានការចាប់អារម្មណ៍ច្រើនទៅលើកាមេរ៉ាកាណុងធំ 108MP របស់វា ហើយក៏មានអ្នកជំនាញថតរូបពីក្រុម SmartPhone Photography Cambodia​ គឺ លោក លុន ។ គាត់ក៏ចាប់អារម្មណ៍ទៅលើវាខ្លាំងដែរ ហើយគាត់បង្ហាញពីមុខងារសំខាន់ៗនៅលើកាមេរ៉ា realme 8 Pro នេះតែម្តង។ ចឹងតោះយើងទៅមើលពីមុខងារ និង វិធីសាស្រ្តថតរូបថតរូបទាំងអស់គ្នា ។

 image

មុខងារ 108MP ថតរូបកាន់ច្បាស់

realme 8 Pro អាចថតរូបបានទំហំ 12000 X 9000 Pixel ពិតជាធំមែនទែន វាផ្តល់សាច់រូបភាពបានច្បាស់ ។ អ្នកអាចប្រើមុខងារនេះដើម្បីចាប់យករូបភាពប្លង់ធំ ហើយអាចកាត់តម្រឹមយកប្លង់តូចក៏បាន។ realme 8 pro កាមេរ៉ាទំហំ 108MP នេះអាចស៊ីធំរហូតដល់ 30MB ក្នុងមួយសន្លឹកសម្រាប់ការប្រើមុខងារ 108MP ។

 image

មុខងារ 3X Zoom មិនបាត់បង់ភាពច្បាស់
realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ​ចំពោះភាពច្បាស់នៃរូបភាព។

 image

 image

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video and Tilt-shift Time-lapse Video

មុខងារនេះអាចផ្តិតយករូបភាពដែលមានលក្ខណៈថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលមើលទៅប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។ ចំពោះមុខងារថតហ្វូងផ្កាយលើកនេះ យើងអាចថតជាវីដេអូ ដែលយើងអាចមើលឃើញពីគន្លងនៃផ្កាយផងដែរ ។​

 image

 image

មុខងារ AI Portrait ថ្មី

មុខងារដែលពេញនិយមសម្រាប់យុវវ័យ ដូចជា Neon Portrait, Dynamic Bokeh Portrait​ ដូចដែលយើងបានឃើញរូបខាងក្រោម វាធ្វើឲ្យយើងមានអារម្មណ៍មួយផ្សេងទៀត និងកាន់តែពិសេសទៅលើរូបភាពដែលបានថតចេញមក។

 image

image

មុខងារថតវីដេអូកាន់តែច្នៃប្រឌិត Dual-view Video
មុខងារ Dual-view Video វាពិតជាល្អសម្រាប់អ្នកចង់ចាប់ផ្តើមធ្វើវីដេអូVlog ឬចូលចិត្តថតបណ្តើរបរិយាយពីសកម្មភាពបណ្តើរ។

  image