ព័ត៌មាន

Samsung Window Fit ម៉ាស៊ីនត្រជាក់ស៊េរីថ្មីងាយស្រួលតម្លើងភ្ជាប់ទៅនឹងបង្អួច

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវវត្តមានម៉ាស៊ីនត្រជាក់ថ្មីឈ្មោះហៅថា Samsung Window Fit ដែលអ្នកប្រើប្រាស់មិនចាំបាច់ត្រូវការជាងមកតម្លើងនោះទេ។ ម៉ាស៊ីនត្រជាក់នេះអាចដាក់នៅក្នុងបន្ទប់ណាក៏បានដែលអ្នកចង់ដាក់ជាប្រភេទ Indoor ក៏បាន ឬ Outdoor ក៏បាន។

image

ម៉ាស៊ីនត្រជាក់ Samsung Window Fit នេះគឺផ្តល់នូវភាពត្រជាក់បានយ៉ាងល្អទៅកាន់ 4 ទិស ហើយវាមានខ្យល់ខ្លាំងថែមទៀតសាយភាយពេញបន្ទប់ទាំងមូលតែម្តង។ ម៉ាស៊ីនត្រជាក់នេះប្រើប្រាស់នូវ digital inverter compressor ដែលសន្សំសំចៃទៅលើការប្រើប្រាស់ថាមពល ហើយវាប្រើប្រាស់នូវ twin-tube muffler ដើម្បីកាត់បន្ថយនូវសំឡេងរំខានថែមទៀត៕

image