ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Realme នឹងប្រកាសបង្ហាញនូវម៉ាកផលិតផល D សម្រាប់គេហដ្ឋានឆ្លាតវៃរបស់ខ្លួននៅថ្ងៃទី 25 ខែឧសភានេះ

អាជីវកម្ម​ Realme’s TechLife ដែលផ្តោតទៅលើផលិតផល AIoT បានប្រកាសបង្ហាញនូវម៉ាកយីហោថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា “D” ។ ម៉ាកយីហោថ្មីនេះនឹងផ្តោតទៅលើផលិតផលឆ្លាតវៃជាច្រើនដែលប្រើប្រាស់នៅក្នុងគេហដ្ឋាន។ ក្រុមហ៊ុន Realme នឹងរៀបចំនូវព្រឹត្តិការណ៍ផ្លូវការរបស់ខ្លួននៅថ្ងៃអង្គារ៍ទី 25 ខែឧសភានេះ ហើយយើងនឹងឃើញនូវផលិតផលជាច្រើនដែលស្ថិតនៅក្រោមម៉ាកយីហោ D នេះ។

image

ជាមួយនឹងម៉ាកយីហោ D នេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Realme ក៏បានធ្វើការចែករំលែកថា ខ្លួននឹងធ្វើការជួយទៅលើផលិតផលឆ្លាតវៃថ្មីនេះ។ ក្រុមហ៊ុននេះគឺផ្តោតទៅលើការឌីស្សាញ គុណភាពល្អ និងផលិតផលខ្ពស់ក្នុងការប្រើប្រាស់ផងដែរ៕

image