ព័ត៌មាន

ស្មាតហ្វូន iQOO Neo5 Lite ប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 870 SoC និងអេក្រង់កម្រិត 144Hz

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវស្មាតហ្វូន iQOO Neo5 នៅក្នុងខែមីនា ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Version ដែលមានតម្លៃសមរម្យនោះគឺ iQOO Neo5 Lite ។ ដូចគ្នាទៅនឹងស្មាតហ្វូន Neo5 ផងដែរ ស្មាតហ្វូនប្រភេទ Lite នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 SoC, Android 11 ជាមួយនឹង OriginOS និងកាមេរ៉ាខាងមុខទំហំ 16MP selfie ។

image

ស្មាតហ្វូន iQOO Neo5 Lite នេះមានអេក្រង់ទំហំ 6.57″ FullHD+ 144Hz LCD ជាមួយនឹងអេក្រង់ AMOLED និងកម្រិតអេក្រង់ 120Hz refresh rate ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ោដៃនៅចំហៀងផងដែរ។ វាក៏មានភាពខុសគ្នាបន្តិចផងដែរនៅលើស្មាតហ្វូនទាំងពីរនេះ។

image

ស្មាតហ្វូន Neo5 នេះគឺមានថាមពលថ្មទំហំ 4,400 mAh ជាមួយនឹងបច្ចេកវិទ្យា 66W charging ខណៈពេលដែលស្មាតហ្វូន Lite គឺមានថាមពលថ្មទំហំ 4,500 mAh និងបច្ចេកវិទ្យា 44W ផងដែរ។ ក្រុមហ៊ុន vivo និយាយថា ស្មាតហ្វូននេះគឺមានឆ្នាំងសាក 44W adapter ហើយការសាកថ្ម 30 នាទីគឺបាន 70% ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន iQOO Neo5 Lite នេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP, 8MP ultrawide និង 2MP macro ។ ស្មាតហ្វូន iQOO Neo5 Lite នេះមាន 2 ពណ៌ហើយវាមាន 3 ទំហំគឺ 8GB/128GB, 8GB/256GB និង 12GB/256GB ហើយវាមានតម្លៃ CNY2,299 ($355/€290), CNY2,499 ($390/€320) និង CNY2,699 ($420/€345) ៕