ព័ត៌មាន

បន្ទះឈីប កាមេរ៉ា និងអេក្រង់របស់ស្មាតហ្វូន Redmi Note 8 2021 ត្រូវទម្លាយ!

ក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ឆាប់ៗនេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Redmi Note 8 2021 ដើម្បីអបអរសាទរនូវការលក់ស្មាតហ្វូននេះបានចំនួន 25 លានគ្រឿង ហើយថ្មីៗនេះ ក្រុមហ៊ុននេះទម្លាយថា ស្មាតហ្វូន Note 8 2021 នឹងមានអេក្រង់ waterdrop notch និងអេក្រង់ទំហំ 6.3″ ។

image

ក្រុមហ៊ុន​Realme និយាយថា ស្មាតហ្វូន Note 8 2021 នេះគឺមានបន្ទះឈីប Helio G85 SoC ហើយវាមានកាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយរបស់វាថែមទៀត។ រូបភាពមួយដែលចែករំលែកដោយក្រុមហ៊ុន Redmi នេះបញញ្ជាក់ថា ស្មាតហ្វូន Note 8 2021 នឹងមានកាមេរ៉ានៅខាងក្រោយ និងមាន 2 ពណ៌ក្នុងការជ្រើសរើស។

image

ស្មាតហ្វូន Note 8 2021 នេះមានអេក្រង់ទំហំ 6.3″ ជាមួយនឹងកម្រិតភាពច្បាស់ 1080p ។ ស្មាតហ្វូននេះមានកាមេរ៉ា 13MP sensor, 8MP ultrawide, 2MP macro និង 2MP depth modules ៕

image