ព័ត៌មាន

ស្មាតហ្វូន vivo X60 ដែលមានគែមកោងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិន

ស្មាតហ្វូន X60 របស់ក្រុមហ៊ុនបច្ចេកវិទ្យា​vivo គឺមានសមាជិកចំនួន 6 ហើយ ពេលនេះ អ្នកប្រើប្រាស់របស់ចិនទទួលបាននូវស្មាតហ្វូន X60 ដែលមានគែមកោងក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃនេះ ហើយស្មាតហ្វូននេះគឺមានគែមកោងនៅជ្រុងទាំងពីររបស់វាថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.56-inches AMOLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 1080 chipset និងថាមពលថ្មទំហំ 4,300 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 33W fast charging ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ 48MP main sensor ជាមួយនឹងមុខងារ OIS ជាមួយនឹង 13MP telephoto និង 13 MP ultrawide module ផងដែរ។​ស្មាតហ្វូននេះមានស្បែក OriginOS 10 និងប្រព័ន្ធប្រតិបត្តិការ Android 11 ថែមទៀត។​

image

ស្មាតហ្វូន vivo X60 ដែលមានគែមកោងនេះគឺមាន 3 ពណ៌គឺ Midnight Black, Shimmer Blue និង Shimmer White ។ ស្មាតហ្វូននេះមានតម្លៃ CNY 3,499 ($543) សម្រាប់ទំហំ 8/128GB និងតម្លៃ CNY 3,999 ($621) សម្រាប់ទំហំ 12/256GB ៕