ព័ត៌មាន

Dizo ក្លាយជាម៉ាកយីហោបុត្រសម្ព័ន្ធដំបូងបំផុតរបស់ក្រុមហ៊ុន Realme សម្រាប់ផលិតផល AIoT

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Realme បានទម្លាយអំពីផែនការជាច្រើនរបស់ខ្លួនក្នុងការប្រកាសបង្ហាញនូវម៉ាកយីហោថ្មី TechLife ដែលមានឈ្មោះហៅថា “D” ។ នៅថ្ងៃនេះ ម៉ាកយីហោរងនេះគឺត្រូវបានទម្លាយជាមួយនឹងឈ្មោះហៅថា Dizo ។

image

Dizo គឺជាម៉ាកយីហោដែលផ្តោតទៅលើផលិតផលជាច្រើនដូចជា Smart Home, Smart Care, Accessories និង Smart Entertainment product categories របស់ក្រុមហ៊ុន Realme ដែលផ្តោតទៅលើការឌីស្សាញរូបរាង និងផលិតផល AIoT ។ ក្រុមហ៊ុនម៉ាកយីហោនេះនឹងពង្រីកទៅកាន់ទីក្រុងជាង 310 កន្លែងនៅក្នុងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលសេវាកម្មជាង 320 ។

image

វានៅមិនទាន់មានការបញ្ជាក់អំពីកាលបរិច្ឆេទនៅពេលណាដែលយើងអាចរំពឹងថា ផលិតផលម៉ាកយីហោ Dizo ដំបូងបំផុតនោះគឺកាសស្តាប់ Bluetooth ។ ម៉ាកយីហោនេះក៏នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុប អាស៊ី អាហ្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង៕