ព័ត៌មាន

ឆ្នាំងសាក 100W charger របស់ស្មាតហ្វូនHonor 50 series ត្រូវទម្លាយនៅលើអ៊ីនធឺរណិត

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន  flagship ជំនាន់ថ្មីរបស់ខ្លួននៅខែក្រោយនេះ ហើយពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះមាន ​3 ម៉ូឌែលនោះគឺ  Honor 50, Honor 50 Pro និង  Honor 50 Pro+ ។ ស្មាតហ្វូននេះនឹងមានឆ្នាំងសាក 100W fast wired charging ។

image

ស្មាតហ្វូន Honor 50 Pro+ នឹងប្រើប្រាស់នូវឆ្នាំងសាកនេះ ខណៈពេលដែលស្មាតហ្វូន 2 ទៀតគឺមានឆ្នាំងសាក  66W ។ ស្មាតហ្វូន 50 និង 50 Pro គឺមានបន្ទះឈីប Snapdragon 778G ខណៈពេលដែលស្មាតហ្វូន  50 Pro+ គឺប្រើប្រាស់នូវបន្ទះឈីប  Snapdragon 888 ។ ដោយសារតែក្រុមហ៊ុន Honor គឺជាក្រុមហ៊ុនឯករាជ្យនោះ ក្រុមហ៊ុននេះអាចប្រើប្រាស់នូវសេវាកម្ម Google Services នេះ។ ប្រភពមួយចេញពីប្រទេសចិនអះអាងថា ឆ្នាំងសាក  100W charger នឹងស្ថិតនៅក្នុងប្រអប់របស់ស្មាតហ្វូននេះ៕

image