ព័ត៌មាន

នាឡិកា Meizu Watch នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 31 ខែឧសភានេះជាមួយនឹងបន្ទះឈីប Snapdragon Wear 4100 chipset

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Meizu បានប្រកាសបង្ហាញអំពីកាលបរិច្ឆេទផ្លូវការនៃវត្តមានរបស់នាឡិកា Meizu Watch ។ នាឡិកានេះនឹងបង្ហាញខ្លួននៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះនៅថ្ងៃទី 31 ខែឧសភានេះនៅក្នុងប្រទេសចិន។ យើងទទួលបាននូវព័ត៌មានលម្អិត និងរូបភាពជាច្រើនរបស់វាផងដែរ។

image

ដូចអ្វីដែលបានរំពឹងទុកនោះ នាឡិកា Meizu Watch នេះគឺមានគែមមូលជាមួយនឹងមុខការ៉េ ហើយវាមានខ្សែប្រភេទស៊ីលីខនថែមទៀត។ ក្រុមហ៊ុន Meizu បញ្ជាក់ថា នាឡិកានេះគឺមានបន្ទះឈីប flagship Snapdragon Wear 4100 platform និងប្រើប្រាស់នូវ eSim សម្រាប់ខលថែមទៀត។ បន្ថែមពីនេះទៀតនោះ នាឡិកានេះគឺប្រើប្រាស់នូវស្បែក Flyme ផងដែរ៕

image