ព័ត៌មាន

ស្មាតហ្វូន​ Moto G30 អាចធ្វើការ Pre-order បាននៅក្នុងសហរដ្ឋអាមេរិក

ស្មាតហ្វូន Moto G30 បានប្រកាសបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបនៅក្នុងខែកុម្ភៈនេះ ហើយក្រោយមកស្មាតហ្វូននេះក៏បានពង្រីកវត្តមានទៅកាន់ប្រទេសឥណ្ឌា។ ពេលនេះ ស្មាតហ្វូននេះអាចធ្វើការ Pre-order បាននៅក្នុងសហរដ្ឋអាមេរិកនៅលើ Amazon ដែលមានតម្លៃ $299.99 ។

image

ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួនជាមួយនឹងទំហំ 128GB storage ប៉ុន្តែសម្រាប់ version នៅក្នុងសហរដ្ឋអាមេរិកគឺមានទំហំ 64GB រួមជាមួយនឹងរ៉េមទំហំ 4GB ។ ស្មាតហ្វូននេះមានពណ៌ខ្មៅតែប៉ុណ្ណោះ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 662 chipset ថាមពលថ្មទំហំ 5,000 mAh និងកាមេរ៉ា 4 គ្រាប់នៅខាងក្រោយជាមួយនឹងសេនស័រទំហំ 64MP sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវ LTE និងទ្រទ្រង់នូវ​ NFC និង Bluetooth 5.0 ផងដែរ។

image

ស្មាតហ្វូន Moto G30 នឹងធ្វើការដឹកជញ្ចូនចាប់ពីថ្ងៃទី 30 ខែកក្កដានេះ។ ដូចនេះ វានៅដល់ពេលជាង 2 ខែទៀតមុននឹងការដឹកជញ្ជូនចាប់ផ្តើមនោះ៕