ព័ត៌មាន

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញនូវកុំព្យូទ័រ Matebook D 14 & D 15 ដែលមានបន្ទះឈីប Ryzen 5000 CPUs

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែធ្វើការ upgrade ទៅលើកុំព្យូទ័រ Matebook D 14 និង Matebook D 15 laptops​របស់ខ្លួនសារជាថ្មីម្តងទៀត។ កុំព្យូទ័រនេះទទួលបាននូវបន្ទះឈីប AMD Ryzen 5 និង Ryzen 7 ចុងក្រោយបំផុត។ សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតគឺរក្សាទុកនៅដដែលដូចជាទំហំអេក្រង់ ថាមពលថ្មជាដើម។

image

កុំព្យូទ័រ D 14 និង D 15 នេះប្រើប្រាស់នូវបន្ទះឈីប Ryzen 5 5500U ឬ Ryzen 7 5700U SoC ។ បន្ទះឈីប Ryzen 5 គឺមានអង្គគណនា 6 CPU cores ជាមួយនឹងល្បឿន 4.0GHz ខណៈពេលដែលបន្ទះឈីប Ryzen 7 មានអង្គគណនា​8 Cores ជាមួយនឹងល្បឿន 4.4GHz ។

image

ក្រុមហ៊ុន Huawei បាននាំចេញនូវកុំព្យូទ័រទាំងពីរនេះជាមួយនឹងថាមពលថ្ម 56Wh និង 65W fast charger ទោះបីជាកុំព្យូទ័រ D 14 មានអេក្រង់ទំហំ 14” ហើយ D 15 មានអេក្រង់ 15.6” IPS LCD ។ វាមានរន្ធផតជាច្រើនដូចជា 1xUSB-C, 1x micro HDMI, 1x 3.5 mm audio jack និង 2x USB-A ៕