ព័ត៌មាន

Samsung Smart Keyboard Trio 500 ក្តារចុចឆ្លាតវៃរូបរាងប្រណិតបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែប្រកាសបង្ហាញនូវក្តារចុចថ្មី Samsung Smart Keyboard Trio 500 ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការងារ និងការរៀនសូត្រតាមរយៈក្តារចុចថ្មីនេះ។ Samsung Smart Keyboard Trio 500 មានរូបរាងស្តើង និងតូចងាយស្រួលក្នុងការចល័តប្រើប្រាស់។ វាអាចភ្ជាប់ទៅកាន់ឧបករណ៍ 3 នៅក្នុងពេលតែមួយតាមរយៈ Bluetooth ។

image

វាក៏មាន shortcuts នោក្នុង wireless keyboard នេះសម្រាប់បញ្ជាទៅកាន់កម្មវិធី Apps ដែលអ្នកប្រើប្រាស់ញឹកញាប់ផងដែរ។ ក្តារចុច Smart Keyboard Trio 500 នេះក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Samsung DeX app និងភ្ជាប់ទៅកាន់ស្មាតហ្វូន Galaxy ជាមួយនឹងទូរទស្សន៍ឆ្លាតវៃរបស់អ្នកបានងាយស្រួលប្រើប្រាស់ថែមទៀត៕

image