ព័ត៌មាន

អ្នកជំនាញសុវត្ថិភាពនិយាយថា ក្រុមហ៊ុនជាច្រើនត្រូវតែត្រៀមខ្លួនក្នុងការទប់ទល់ទៅនឹងការវាយប្រហារនៅលើអ៊ីនធឹរណិត

នៅពេលដែលសាកលវិទ្យាល័យ Iowa State ចាប់ផ្តើមបើកវគ្គបង្រៀនជាច្រើននៅលើផ្នែកសុវត្ថិភាពនៅលើអ៊ីនធឺរណិតនៅក្នុងឆ្នាំ 1995 នោះ វាពិតជាពិបាកក្នុងការស្វែងរកនូវឧទាហរណ៍នៃការបែកធ្លាយទិន្នន័យនៅលើអ៊ីនធឺរណិតនៃពិភពលោកជាក់ស្តែង។ ពេលនេះ​ សាស្រ្តាចារ្យ Doug Jacobson ជឿជាក់ថា វាពិតជាពិបាកមែនទែនក្នុងការព្យាករណ៍ទៅលើចំនួននៃការវាយប្រហារនៅលើអ៊ីនធឺរណិតដែលកើតឡើងនៅក្នុងឆ្នាំនេះ។

image

លោក Jacobson ដែលដឹកនាំកម្មវិធីសុវត្ថិភាពអ៊ីនធឺរណិតនៃសាកលវិទ្យាល័យ  Iowa State និយាយថា នេះគឺជាឧក្រិដ្ឋកម្ម។ ក្រុមហេគឃ័របានបោះជំហានទៅមុខមុនយើង។ ឧទាហរណ៍ជាច្រើននៃការវាយប្រហារនៅលើអ៊ីនធឺរណិតគឺមានការវាយប្រហារទៅលើក្រុមហ៊ុនបង្ហូរប្រេង  Colonial Pipeline នៅក្នុងខែមេសា និងការវាយប្រហារទៅលើក្រុមហ៊ុនផ្គត់ផ្គង់សាច់ធំបំផុត JBS នៅដើមសប្តាហ៍នេះ។ មួយវិញទៀតនោះ មហាវិទ្យាល័យ Des Moines Area Community College ក៏បិទបណ្តោះអាសន្នផងដែរនៅថ្ងៃសុក្រនេះដោយសារតែបញ្ហាការវាយប្រហារនៅលើអ៊ីនធឺរណិត។

image

លោក Jacobson និយាយថា ការវាយប្រហារនៅលើអ៊ឺនធឺរណិតនឹងបន្តគំរាមកំហែងកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។ គាត់និយាយថា ទិន្នន័យអនឡាញរបស់ក្រុមហ៊ុនជាច្រើនក៏អាចនឹងរងនូវការវាយប្រហារផងដែរជាពិសេសគឺក្រុមហ៊ុនប្រភេទរូបិយប័ណ្ណ Jacobson ដូចជា  Bitcoin ដែលងាយស្រួលសម្រាប់ឧក្រិដ្ឋជនអ៊ីនធឺរណិតធ្វើការវាយប្រហារ និងទាមទារប្រាក់លោះពីក្រុមហ៊ុននេះ។ លោក Jacobson និយាយថា ក្រុមហ៊ុនជាច្រើនគួរតែធ្វើការ Backups ទៅលើទិន្នន័យ files សំខាន់ៗរបស់ខ្លួន និងការប្រើប្រាស់នូវ firewalls ដើម្បីទប់ទល់ទៅនឹងហេគឃ័រផងដែរ៕