ព័ត៌មាន

ក្រុមហ៊ុនលក់សាច់ធំបំផុតរបស់ពិភពលោក JBS រងការវាយប្រហារដោយមេរោគ Ransomware ទៅលើប្រតិបត្តិការជាច្រើនរបស់ខ្លួន

អ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតជាច្រើនរាយការណ៍អំពីការវាយប្រហារទ្រង់ទ្រាយធំមួយទៅលើក្រុមហ៊ុន JBS ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សាច់ធំបំផុតរបស់ពិភពលោកដែលបង្ខំអោយក្រុមហ៊ុននេះបិទចោលនូវរោងចក្រផលិតសាច់ទាំងអស់របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រាវជ្រាវជាច្រើនគិតថា នេះអាចជាការវាយប្រហារទៅលើខ្សែសង្វាក់ផ្គត់ផ្គង់។

image

ខណៈពេលដែលក្រុមហ៊ុននេះមិនទាន់បានឆ្លើយតបភ្លាមៗទៅនឹងព័ត៌មាននេះទេ នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានទាក់ទងទៅនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកផងដែរ។ រោងចក្រជាច្រើនរបស់ក្រុមហ៊ុន JBS នៅក្នុងប្រទេសជាច្រើនដូចជាអូស្រា្តលី និងកាណាដាក៏ផ្អាកនូវប្រតិបត្តិការជាច្រើនផងដែរ។

image

វានៅមិនទាន់ដឹងអំពីទំហំនៃការវាយប្រហារនេះទេ ប៉ុន្តែវាគឺជាការវាយប្រហារដោយសារតែមេរោគ ransomware ។ អ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតជាច្រើនជឿជាក់ថា​ ការវាយប្រហារនេះនឹងធ្វើអោយមានការឡើងថ្លៃទៅលើតម្លៃសាច់ជ្រូកផងដែរ។ គួរបញ្ជាក់ផងដែរថា មួយរយៈនេះក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតជាច្រើនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងទៅនឹងក្រុមហ៊ុនជាច្រើន និងស្ថាប័នផ្នែកសេវាសាធារណៈជាច្រើនទៀត។ ថ្មីៗនេះ វាក៏មានការវាយប្រហារទៅលើក្រុមហ៊ុនបង្ហូរប្រេង  Colonial Pipeline និងការវាយប្រហារជាច្រើនទៀតទៅលើក្រុមហ៊ុនសុខាភិបាលជាច្រើននៅក្នុងពេលដែលស្ថាប័ននេះប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូរ៉ូណានោះ៕