ព័ត៌មាន

ប្រព័ន្ធកុំព្យូទ័រនៅក្នុងពន្ធនាគាររបស់សហរដ្ឋអាមេរិករងការវាយប្រហារដោយមេរោគ Ransomware បណ្តាលអោយអ្នកត្រូវដោះលែងនៅតែជាប់ក្នុងពន្ធនាគារដដែល

របាយការណ៍សុវត្ថិភាពមួយអះអាងថា ប្រព័ន្ធកុំព្យូទ័រនៅក្នុងតំបន់ St. Clair County, Illinois បានទទួលរងនូវការវាយប្រហារមេរោគ ransomware ដែលធ្វើអោយរំខានដល់ប្រតិបត្តិការជាច្រើនជាពិសេសគឺដំណើរការនៅក្នុងការដោះលែង និងការកាត់ទោសអ្នកជាប់ពន្ធនាគារជាច្រើននៅក្នុងពន្ធនាគារថែមទៀត។

image

ជនរងគ្រោះម្នាក់ដែលរងគ្រោះនៅក្នុងឧប្បត្តិវហេតុនេះគឺជាស្រ្តីម្នាក់ដែលរង់ចាំការដោះលែងមិត្តប្រុសរបស់នាងអស់រយៈពេល 2 ថ្ងៃហើយ ប៉ុន្តែមិត្តប្រុសរបស់នាងនៅតែជាប់នៅក្នុងពន្ធនាគារដដែល។ លោក Jeff Sandusky ប្រធានផ្នែក IT នៅក្នុងតំបន់ St. Clair County និយាយថា ក្រុមការងាររបស់គាត់បានធ្វើការនៅលើការងារនេះ និងរកឃើញនូវបញ្ហាជាច្រើនដែលកើតឡើងនៅលើបណ្តាញ Network របស់ខ្លួននៅចុងសប្តាហ៍នេះ។ បញ្ហានេះបណ្តាលអោយមានបញ្ហានៅក្នុងប្រព័ន្ធ administration services នៅក្នុងពន្ធនាគារ។

image

អ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតលោក Shaji Khan បានលើកឡើងថា ក្រុមហេគជាច្រើនអាចនឹងអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនេះ។ គណនី Twitter ជាច្រើនដែលប្រើប្រាស់ដោយឧក្រិដ្ឋជនអ៊ីនធឺរណិតអះអាងថា វាមានការវាយប្រហារមួយដែលបណ្តាលអោយមានការបែកធ្លាយព័ត៌មានចំនួន 2.5GB នៅក្នុងតំបន់ St. Clair County នេះ៕