ព័ត៌មាន

ការវាយប្រហារដោយមេរោគ Ransomware កំពុងតែកើនឡើងខ្លាំងលើអាជីវកម្មជាច្រើននៅជុំវិញពិភពលោក!

នៅក្នុងរយៈពេលត្រឹមតែ 4 ខែនេះ ការវាយប្រហារដោយមេរោគ ransomware បានកើតឡើងទៅលើក្រុមហ៊ុនធំៗជាង 30 នៅជុំវិញពិភពលោក។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2021 នេះ មេរោគ “Prometheus” ដែលជាផ្នែកមួយនៃមេរោគ ransomware ដ៏ល្បីល្បាញ Thanos បានវាយប្រហារទៅលើស្ថាប័នរបស់រដ្ឋជាច្រើននៅក្នុងមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងថែមទៀត។

image

ក្រោយមកទៀត មេរោគ ransomware នេះបានវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល សេវាកម្មហិរញ្ញវត្ថុ ក្រុមហ៊ុនផលិត ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រឹក្សាយោបល់ វិស័យកសិកម្ម សេវាកម្មសុខភាព ទីភ្នាក់ងារធានារ៉ាប់រង ក្រុមហ៊ុនថាមពល និងក្រុមហ៊ុនច្បាប់នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី អ៊ឺរ៉ុប និងមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូងថែមទៀត។

image

យ៉ាងណាមិញ នៅក្នុងចំណោមស្ថាប័នដែលរងគ្រោះជាង 30 នេះគឺមានតែក្រុមហ៊ុនចំនួន 4 ប៉ុណ្ណោះដែលយល់ព្រមក្នុងការបង់ប្រាក់លោះដែលមានក្រុមហ៊ុនកសិកម្មនៅក្នុងប្រទេសបេរ៉ូ ក្រុមហ៊ុនសេវាសុខភាពរបស់ប្រទេសប្រេស៊ីល និងក្រុមហ៊ុនដឹកជញ្ជូនចំនួន 2 ទៀតនៅក្នុងប្រទេសសិង្ហបុរី និងអូទ្រីស។ គួររំលឹកផងដែរថា ការវាយប្រហារដោយមេរោគ  Prometheus ransomware នេះគឺមានការទាមទារប្រាក់លោះចន្លោះពី  $6,000 ទៅ $100,000 អាស្រ័យទៅលើទំហំរបស់ស្ថាប័ននេះ ហើយពេលខ្លះតម្លៃលោះអាចទ្វេរដងផងដែរប្រសិនបើជនរងគ្រោះមិនបានបង់ប្រាក់លោះតាមការកំណត់នោះ៕