Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ក្រុមហ៊ុន ZERODIUM ផ្តល់ប្រាក់រង្វាន់ 1 សែនដុល្លារអាមេរិកនៅក្នុងការរកឃើញនូវចន្លោះប្រហោង 0-Day នៅក្នុងកម្មវិធីផ្ញើសារ Pidgin

June 11
11:54 pm 2021
Like and Share this page:

ប្រតិបត្តិករជាច្រើនរបស់ក្រុមហ៊ុន Zerodium បានប្រកាសអំពីគម្រោងមួយក្នុងការផ្តល់នូវប្រាក់រង្វាន់ចំនួន 100,000 ដុល្លារអាមេរិកនៅក្នុងការរកឃើញនូវចន្លោះប្រហោង 0-Day នៅក្នុងកម្មវិធីផ្ញើសារ Pidgin នៅលើកុំព្យូទ័រលើតុនោះ។ នៅក្នុងការប្រកាសនេះបញ្ជាក់ថា យើងនឹងរង់ចាំនូវការរកឃើញនូវចន្លោះប្រហោងណាមួយនៃការបញ្ជាកូដពីចម្ងាយនៅលើកម្មវិធី Pidgin version ចុងក្រោយបំផុតនៅលើប្រព័ន្ធប្រតិបត្តិការ Windows និង Linux ។

image

ក្រុមហ៊ុន Zerodium និយាយថា គម្រោងនេះគឺដំណើរការរហូតដល់ខែសីហា ឆ្នាំ 2021 នេះ។ ក្រុមហ៊ុននេះក៏មានកម្មវិធីស្រដៀងគ្នានេះផងដែរនៅក្នុងការរកអោយឃើញនូវចន្លោះប្រហោងដេលកើតឡើងពីការវាយប្រហារពីខាងក្រៅនោះ។ ក្រុមការងារផ្នែកសន្តិសុខអ៊ីនធឺរណិតនិយាយថា កម្មវិធី Pidgin នេះគឺត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតដែលអាចធ្វើការផ្ញើសារអោយគ្នាដោយប្រើប្រាស់នូវប្រូតូកូល XMPP ឬ Jabber ។

image

ដើម្បីធានាថាការសន្ទនារបស់ពួកគេនៅលើកម្មវិធីនេះគឺរក្សាជាការសម្ងាត់នោះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតបានប្រើប្រាស់នូវ OTR (Off The Record) ឬ GnuPG encryption plugins ។ បន្ថែមពីលើចំនុចរងគ្រោះ 0-Day នៅក្នុងកម្មវិធី Pidgin នេះ ក្រុមហ៊ុន Zerodium ក៏មានកម្មវិធីផ្តល់ប្រាក់រង្វាន់នៅក្នុងការរកឃើញនូវចន្លោះប្រហោងនៅលើ WordPress និង ISPConfig web hosting panel ផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3359
Yesterday : 12242
This Month : 407713
Last Month : 544600
Total Visitor : 27497535