ព័ត៌មាន

តម្លៃរបស់ស្មាតហ្វូន Samsung Galaxy M32 ​បែកធ្លាយមុនការប្រកាសជាផ្លូវការ

ស្មាតហ្វូន​ Samsung Galaxy M32 គឺយើងបានលឺចាប់តាំងពីខែមេសានេះដែលវានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងសប្តាហ៍ទី 4 នៅក្នុងខែឧសភានេះ នេះបើតាមប្រភពចេញពី Indo-Asian News Service (IANS) នេះ។ ស្មាតហ្វូន Galaxy M32 នឹងមានតម្លៃចន្លោះពី INR15,000 ($205/€170) និង INR20,000 ($270/€225)  ។

image

ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP  ថាមពលថ្មទំហំ 6,000 mAh  និងអេក្រង់ទំហំ 6.4″ FullHD+ Super AMOLED  និងកម្រិតពន្លឺ 800 nits  និងកម្រិតអេក្រង់ 90Hz refresh rate ។ ស្មាតហ្វូននេះមានបន្ទះឈីប Helio G85 SoC, Android 11, 4/6GB RAM, 64/128GB storage និងកាមេរ៉ាខាងមុខទំហំ 20MP selfie  ។

image

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 48MP, 8MP ultrawide, 5MP macro និង 5MP depth ។ ស្មាតហ្វូន Galaxy M32  នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និង 3 ពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌ស ពណ៌ខ្មៅ និងពណ៌ខៀវ៕