ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលមានបច្ចេកវិទ្យា UWB និងកាមេរ៉ាខាងក្រោមអេក្រង់

នៅក្នុងរបាយការណ៍មួយចេញពី Digital Chat Station ទម្លាយថា ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន  flagship ដែលមានបច្ចេកវិទ្យា​ UWB (Ultra-wide band) tracking និងកាមេរ៉ា Selfie ខាងក្រោមអេក្រង់ផងដែរ។ UWB គឺជាមុខងារដែលប្រើប្រាស់នៅលើស្មាតហ្វូន flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple និង Samsung ។

 image

នៅលើ​Samsung SmartTagនិង Apple AirTag គឺមានបច្ចេកវិទ្យានេះក្នុងការតាមដានទៅលើទីតាំងតាមរយៈស្មាតហ្វូន Galaxy S21 និង​iPhone 12 ។ ក្រុមហ៊ុន Xiaomi ក៏អាចនឹងប្រកាសបង្ហាញនូវ Accessories ដែលមានបច្ចេកវិទ្យា​UWB ផងដែរ។ កាមេរ៉ាខាងក្រោមអេក្រង់នេះគឺស្ថិតនៅក្នុងការព្យាករណ៍នៅឡើយផងដែរ។ ស្មាតហ្វូន Xiaomi flagship នេះនឹងមានបច្ចេកវិទ្យាសាកថ្ម 120W wired fast-charging  និងបច្ចេកវិទ្យា 70W fast-wireless charging ផងដែរ៕

image