ព័ត៌មាន

iOS 15 ពង្រឹងសមត្ថភាពកាន់តែល្អនៅលើ Facetime, Apple Maps

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវការអាប់ដេតទៅលើ software របស់ខ្លួនទៅកាន់ជំនាន់ iOS 15 ។ ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC 2021 ។ iOS 15 នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ 2021 នេះ។

image

iOS 15 នេះមានការពង្រឹងជាច្រើនទៅលើកម្មវិធី Facetime ជាមួយនឹងការកាត់បន្ថយទៅលើសំឡេងរំខាននៅខាងក្រោយ (Background noise reduction) ដែលធ្វើអោយសំឡេងលឺច្បាស់យ៉ាងល្អ។ ប្រព័ន្ធប្រតិបត្តិការនេះមានការពង្រឹងទៅលើកម្មវិធី Apple Maps ជាមួយនឹង Navigation 3D content ថែមទៀត។ វាក៏មាន Portrait Mode ដែលអាចមើលទៅលើ screen background​ថែមទៀត៕

image