ព័ត៌មាន

Sony Airpeak S1 Professional Drone យន្តហោះដ្រូនសមត្ថភាពខ្លាំងក្នុងការហោះហើរ

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ទើបតែប្រកាសបង្ហាញនូវយន្តហោះដ្រូនថ្មីដែលមានឈ្មោះហៅថា Airpeak S1 ។ នេះគឺជាប្រភេទ Professional Drone ដេលមានរូបរាងតូចបំផុតជាមួយនឹងការទ្រទ្រង់ទៅលើកាមេរ៉ា full-frame mirrorless interchangeable-lens alpha ថែមទៀត។ យន្តហោះដ្រូននេះប្រើបរ្ាស់នូវ motor, propeller, sensing និង control system technology ក្នុងការបញ្ជាទៅលើយន្តហោះនេះ ហើយវាមានល្បឿនដល់ទៅ 55mph ថែមទៀត។

 image

សម្រាប់ការហោះនៅកន្លែងដែលមានសម្ពាធខ្យល់ខ្លាំងនោះគឺមានល្បឿនដល់ទៅ 44.7mph (20m/s) ។ Airpeak S1 នេះគឺមានបំពាក់នូវ remote controller ដែលបង្កើននូវសុវត្ថិភាពក្នុងការគ្រប់គ្រងបញ្ជាតាមរយៈក្លោដថែមទៀត។ ល្បឿនខ្ពស់បំផុតរបស់វាគឺ 55mph (25m/s) / 90km/h ហើយវាអាចហោះហើរបាន 22 នាទីបន្ទាប់ពីការសាកថ្មពេញ៕

image