ព័ត៌មាន

Xiaomi Mi GaN Charger 65W 1A1C សមត្ថភាពខ្លាំងក្នុងការសាកថ្មលឿន

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញនូវឆ្នាំងសាក Charger ថ្មីដែលមានឈ្មោះហៅថា Mi GaN Charger 65W 1A1C ដែលវាប្រើប្រាស់នូវ Gallium Nitride (GaN) ។ វាមានរូបរាងតូចបើធៀបជាមួយនឹងឆ្នាំងសាក Charger 65W ផ្សេងទៀត។ សម្រាប់ឆ្នាំងសាក Xiaomi Mi GaN Charger 65W 1A1C នេះគឺមានប្រើប្រាស់នូវរន្ធដោត USB Type-A និង USB Type-C ។

image

ឆ្នាំងសាកនេះប្រើប្រាស់នូវស្តង់ដារ USB PD (Power Delivery) ដែលអាចប្រើប្រាស់សាកថ្មទៅលើស្មាតហ្វូន កុំព្យូទ័រយួរដៃ ថេប្លេត ឧបករណ៍លេងហ្គេម និង accessories ជាច្រើនទៀតបាន។ សម្រាប់ USB Type-A នេះអាចសាកថ្មនៅក្នុងកម្រិត 18W ខណៈពេលដែល USB Type-C គឺមានល្បឿន 65W ។ ឆ្នាំងសាក Xiaomi Mi GaN Charger 65W 1A1C នេះមានវិមាត្រ 31 x 31 x 71.8mm ៕

image