ព័ត៌មាន

ស្មាតហ្វូន Infinix ដែលមានបច្ចេកវិទ្យា 160W charging បែកធ្លាយនៅក្នុងរូបភាពយ៉ាងស្រស់ស្អាត!

កាលពីសប្តាហ៍មុននេះ យើងបាននិយាយអំពីស្មាតហ្វូន Infinix ដែលមានបច្ចេកវិទ្យា 160W charging ហើយនៅថ្ងៃនេះ យើងមើលឃើញនូវរូបភាពជាច្រើនដែលចែករំលែកនៅលើ XDA Developers ដែលបង្ហាញអំពីរូបរាងយ៉ាងស្រស់ស្អាតរបស់វាថែមទៀត។

image

ស្មាតហ្វូននេះមានរូបរាងប្រណិតជាមួយនឹងអេក្រង់គែមកោង និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាគឺមានតែមួយគ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានរន្ធ USB-C port ជាមួយនឹង speaker និង SIM Slot ។ នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Power និង Volume ផងដែរ៕

image