ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi Mix 4 នឹងមានតម្លៃថ្លៃជាងស្មាតហ្វូន Mi 11 Ultra និងបំពាក់នូវកាមេរ៉ាក្រោមអេក្រង់

Mi Mix 4 គឺជាស្មាតហ្វូនស៊េរីថ្មីដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ។ តាមការបញ្ជាក់របស់ MyDrivers នោះ ស្មាតហ្វូននេះនឹងមានតម្លៃថ្លៃជាងស្មាតហ្វូន Mi 11 Ultra ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោមអេក្រង់ និងមានគែម Bezels ស្តើងជាងមុនដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់អេក្រង់ពេញគែម។

image

អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិត FHD+ ហើយវានឹងមានបន្ទះឈីប Snapdragon 888 ថាមពលថ្មទំហំ 4,500 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 120W fast charging ថែមទៀត៕

image