ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi 10T និង Mi 10T Pro ទទួលបាននូវការអាប់ដេតស្បែក MIUI 12.5 នៅក្នុងអ៊ឺរ៉ុប

នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមអាប់ដេតនូវស្បែក MIUI 12.5 ដែលជា version ចុងក្រោយបំផុតនៅលើ Android ដែលក្រុមហ៊ុននេះបានប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូនៅក្នុងប្រទេសចិន។ កាលពីខែមុននេះនៅក្នុងអ៊ឺរ៉ុបនោះ ស្មាតហ្វូន Mi 11 នេះទទួលបាននូវស្បែក MIUI 12.5 ហើយពេលនេះស្មាតហ្វូន Mi 10T និង​ Mi 10T Pro បានទទួលនូវស្បែកថ្មីនេះហើយ។

image

សម្រាប់ស្បែកនេះគឺមានលេខកូដ 12.5.1.0.RJDEUXM ដែលផ្អែកនៅលើ Android 11 ហើយវាមានទំហំធំជាង 3GB ។ ស្បែក MIUI 12.5 នេះគឺមានល្បឿនលឿនក្នុងការប្រើប្រាស់។ ហើយវាក៏មានការនាំយកនូវមុខងារជាច្រើនដូចជា mind maps, doodling, sketching, dynamic layouts និង excerpts ផងដែរ៕

image