ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Realme C11 (2021) បង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន Realme C11 (2021) ដែលបង្ហាញវត្តមានមុនគេនៅក្នុងប្រទេសរុស្សីកាលពីខែមុននេះបានបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះមានទំហំ 2GB/32GB ដាក់លក់នៅក្នុងតម្លៃប្រហែលជា INR6,999 ($95/€80) ហើវាមានពណ៌ Cool Blue ឬ Cool Grey ដែលអ្នកអាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន realme នៅក្នុងប្រទេសឥណ្ឌា និងវេបសាយ Amazon.in ។

image

ស្មាតហ្វូន Realme C11 (2021) នេះមានអេក្រង់ទំហំ 6.5″ HD+ ជាមួយនឹងបន្ទះឈីប octa-core processor ដែលមានល្បឿន 1.6GHz ។ ស្មាតហ្វូន Realme C11 (2021) ដំណើរនូវ Android 11 និងប្រើប្រាស់នូវស្បែក Realme UI Go Edition ។​

image

បើនិយាយអំពីការថតរូបភាពនោះ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខ 5MP selfie ។ ស្មាតហ្វូន Realme C11 (2021) នេះគឺមានថាមពលថ្មទំហំ 5,000 mAh និងអាចសាកថ្មតាមរយៈរន្ធ microUSB កម្លាំង 10W ។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា​ reverse wired charging ផងដែរ៕