ព័ត៌មាន

កាសស្តាប់ Samsung Galaxy Buds2 បែកធ្លាយជាមួយនឹងការឌីស្សាញ និងពណ៌ជាច្រើនដ៏ស្រស់ស្អាត

កាសស្តាប់ Samsung Galaxy Buds2 TWS ដែលយើងធ្លាប់បានលឺជាច្រើនមកហើយនោះ ពេលនេះបានបែកធ្លាយដែលមានការទម្លាយអំពីរូបភាព ការឌីស្សាញ និងពណ៌យ៉ាងស្រស់ស្អាតរបស់វា។ កាសស្តាប់​ Galaxy Buds2​នេះមើលទៅមានរូបរាងស្រដៀងគ្នាទៅនឹងកាសស្តាប់ Galaxy Buds Pro ហើយវាមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ស្វាយ បៃតង និងស។​

image

សម្រាប់ផ្នែកខាងក្នុងនៃប្រអប់​ charging case របស់វាគឺស៊ីគ្នាទៅនឹងពណ៌របស់កាសស្តាប់ Buds2 ផងដែរ គ្រាន់តែសម្បកខាងក្រៅរបស់វាគឺមានពណ៌ស។ នៅលើ charging case នេះគឺមាន LEDs ចំនួនពីរគឺនៅខាងក្រៅ និងខាងក្នុង។

image

កាសស្តាប់ Buds2 នេះគឺមាន AKG ហើយវាមាន rubber tips សម្រាប់កាត់បន្ថយទៅលើសំឡេងរំខានថែមទៀត។ សម្រាប់កាសម្ខាងៗរបស់វាគឺមាន microphones ចំនួន 2 ផងដែរ។ កាសស្តាប់ Galaxy Buds2 TWS នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែសីហានេះជាមួយនឹងនាឡិកា Galaxy ថ្មី និងស្មាតហ្វូន Galaxy Z Fold3 ៕