ព័ត៌មាន

ស្មាតវ៉ច Samsung Galaxy Watch4 ត្រូវទម្លាយតាមរយៈរូបភាពផ្សព្វផ្សាយផ្លូវការ

នៅក្នុងការបែកធ្លាយចុងក្រោយបំផុតចេញពី 91Mobiles បានទម្លាយអំពីព័ត៌មានរបស់នាឡិកា Galaxy Watch4 ស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ។ រូបភាពថ្មីនេះក៏មានការទម្លាយចេញពីក្រុមហ៊ុន Samsung ដែលមានការបង្ហាញអំពីគ្រប់ជ្រុងរបស់នាឡិកានេះផងដែរ។ វាមានពាក្យចចាមអារ៉ាមដែលទម្លាយថា ក្រុមហ៊ុន Samsung នឹងហៅឈ្មោះនាឡិកាថ្មីនេះថា “Galaxy Watch4” ជំនួសអោយពាក្យថា Samsung Galaxy Watch4 Active ។

image

រូបភាពថ្មីនេះក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនអំពីនាឡិកា Watch4 នេះ។ ផ្នែកខាងក្រោយរបស់នាឡិកានេះមានការបង្ហាញនូវតួអក្សរថា Watch4 ដែលមានទំហំ 40 mm និង 44 mm ។ នាឡិកានេះមានការទ្រទ្រង់ទៅលើ 5ATM water resistance, MIL-STD 810G compliance, GPS និងកញ្ចក់ការពារ Gorilla Glass DX+ ផងដែរ។

image

ការឌីស្សាញទៅលើនាឡិកា Watch4 នេះកឺមើលទៅប្លែកភ្នែក ហើយវាមានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតដែលមានពណ៌ស បៃតង ខ្មៅ ក្រហម និងលឿង ហើយវាមានតួនាឡិកាពណ៌ទឹកប្រាក់ ខ្មៅ និង mystic bronze ផងដែរ៕