ព័ត៌មាន

កម្មវិធីកម្ចាត់មេរោគ Android បរាជ័យក្នុងការចាប់យកកម្មវិធីមេរោគប្រភេទ Clone Apps

នៅក្នុងការស្រាវជ្រាវថ្មីមួយបញ្ជាក់ថា កម្មវិធីកម្ចាត់មេរោគជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Android មិនមានសមត្ថភាពក្នុងការចាប់មេរោគ malware ហើយនេះគឹក្លាយជាហានិភ័យដ៏គ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ផងដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា “អ្នកបង្កើតមេរោគ Malware នៅតែបន្តក្នុងការ Clone ទៅលើកម្មវិធី malware Apps ហើយវាបានបង្ករនូវហានិភ័យជាច្រើននៅលើ Platforms ជាច្រើនពិសេសនៅលើ Android ។”

image

ការស្រាវជ្រាវនេះគឺធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Adana ប្រទេសទួរគី និងសាកលវិទ្យាល័យវិទ្យាស្រ្ត និងបច្ចេកវិទ្យានៃប្រទេសប៉ាគីស្ថាន។ ខុសប្លែកពីប្រព័ន្ធប្រតិបត្តិការ​ iOS នោះ កម្មវិធី Apps ជាច្រើនអាចធ្វើការដោនឡូតបានចេញពីប្រភពភាគីទី 3 នៅលើ Android បានហើយវាគឺជាហានិភ័យមួយដែលហេគឃ័រអាចវាយប្រហារដើម្បីលួចទិន្នន័យសម្ងាត់ជាច្រើនបាន។

image

គួរបញ្ជាក់ផងដែរថា កម្មវិធីកម្ចាត់មេរោគជាច្រើនដែលមិនអាចចាប់មេរោគទៅលើកម្មវិធី Clone Apps នោះគឺមានដូចជា LineSecurity, MaxSecurity, DUSecurityLabs, AntivirusPro, 360Security, SecuritySystems, GoSecurity និង LAAntivirusLab ។ ដូចនេះ សូមអ្នកប្រើប្រាស់ពិនិត្យអោយបានច្បាស់លាស់ក្នុងការកំណត់នូវការអនុញ្ញាត permission ទៅលើកម្មវិធី APK file ៕