ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo A93s 5G ត្រូវបានទម្លាយ!

លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន​ Oppo A93s 5G (PFGM00) ត្រូវបានទម្លាយនៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះក៏មានគម្រោងក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងដើមខែកក្កដានេះ។ បើមើលទៅលើស្មាតហ្វូន Oppo A93 5G នេះកឺមានបន្ទះឈីប Dimensity 700 7 nm (TSMC) chipset ជាមួយនឹង 2x Cortex-A76 cores (2.2 GHz), Mali-G57 MC2 GPU និង 2.77 Gbps 5G modem ។

image

សម្រាប់ម៉ូឌែលថ្មីនេះគឺមានបន្ទះឈីប Snapdragon 480, 8 nm (Samsung) chip ជាមួយនឹង 2x Cortex-A76 derived cores (2.0 GHz), Adreno 619 GPU និង 2.5 Gbps 5G modem ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB/ 256GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា​18W ផងដែរ។

image

ស្មាតហ្វូន Oppo A93s 5G នេះមានអេក្រង់ទំហំ 6.5” 1080p+ LCD (20:9) និងកាមេរ៉ា 8 MP selfie ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 48 MP, 2MP និង 2MP ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺជាកញ្ចក់ និងវិមាត្រ 162.9 x 74.7 x 8.42 mm និងទម្ងន់ 189g ។ ស្មាតហ្វូន Oppo A93s 5G នេះនឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែកក្កដានេះជាមួយនឹងតម្លៃប្រហែលជា $310/€260 ៕