ព័ត៌មាន

បន្ទះឈីប NVIDIA Jetson Chipsets រកឃើញនូវចំនុចរងគ្រោះជាច្រើនដ៏គ្រោះថ្នាក់

ក្រុមហ៊ុន NVIDIA អ្នកជំនាញផ្នែកក្រាហ្វិកបន្ទះឈីបរបស់សហរដ្ឋអាមេរិកទើបតែធ្វើការអាប់ដេតទៅលើកម្មវិធី software ដើម្បីធ្វើការដោះស្រាយទៅលើចំនុចរងគ្រោះជាង 26 ដែលរងការប៉ះពាល់ដល់បន្ទះឈីប Jetson system-on-module (SOM) series របស់ខ្លួនដែលអនុញ្ញាតអោយហេគឃ័រវាយប្រហារ denial-of-service (DoS) បាន។

image

នៅក្នុងការតាមដានជាមួយនឹងលេខកូដ  CVE‑2021‑34372 ដល់  CVE‑2021‑34397 នោះ ចំនុចរងគ្រោះជាច្រើនបានប៉ះពាល់ទៅលើផលិតផលជាច្រើនដូចជា Jetson TX1, TX2 series, TX2 NX, AGX Xavier series, Xavier NX និង  Nanoនិង Nano 2GB ដែលដំណើរការនូវ Jetson Linux versions 32.5.1 ចុះក្រោម។

image

NVIDIA Jetson នេះគឺមាន  Linux AI និង compute modules រួមជាមួយនឹង developer kits ដែលផ្តោតទៅលើប្រព័ន្ធ AI និងប្រព័ន្ធស្វ័យប្រវត្តិជាច្រើនដូចជា Robots និង Drones ។ ក្រុមហ៊ុន NVIDIA និយាយថា “ប្រសិនបើអ្នកប្រើប្រាស់នូវផលិតផលនេះ សូមធ្វើការ upgrade ទៅកាន់ 32.5.1 ។ ប្រសិនបើអ្នកប្រើប្រាស់នូវ  32.5.1 នេះ សូមធ្វើការអាប់ដេតទៅលើ  Debian packages ចុងក្រោយបំផុត៕”