ព័ត៌មាន

ស្មាតហ្វូន 4G Huawei ដែលមានបច្ចេកវិទ្យា 66W charging គឺជាស្មាតហ្វូន Huawei P50

ស្មាតហ្វូន Huawei P50 series ត្រូវគេនិយាយថានឹងបង្ហាញខ្លួននៅថ្ងៃទី 29 ខែកក្កដានេះ។ ស្មាតហ្វូននេះគឺមាន 3 ម៉ូឌែលនោះគឺ P50, P50 Pro  និង P50 Pro+ ។សម្រាប់ស្មាតហ្វូន P50  នេះគឺមានបន្ទះឈីប 4G chips របស់ក្រុមហ៊ុន Qualcomm ហើយនេះគឺជាបន្ទះឈីប Snapdragon 888 ។

image

ថ្មីៗនេះ វាមានស្មាតហ្វូន Huawei JAD-AL50 ដែលបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ចិន។ ស្មាតហ្វូន JAD-AL50 នេះគឺមានបច្ចេកវិទ្យាសាកថ្ម 66W charging  ។ ស្មាតហ្វូន JAD-AL50 ក៏ធ្លាប់បង្ហាញវត្តមាននៅលើវេបសាយរបស់ TENAA ផងដែរ។ ស្មាតហ្វូន P50 series នឹងមានប្រព័ន្ធប្រតិបត្តិការ HarmonyOS  ផងដែរ។

image

គួរបញ្ជាក់ផងដែរថា នៅក្នុងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះ ស្មាតហ្វូនរបស់ Huawei គឺអាចប្រើប្រាស់បានតែបន្ទះឈីប 4G ។ សម្រាប់ស្មាតហ្វូន P50 Pro+​និង P50 Pro  អាចនឹងប្រើប្រាស់នូវបន្ទះឈីប 5G ដែលមានឈ្មោះហៅថា Kirin 9000 5G chip  ៕