ព័ត៌មាន

UREVO Umbrella ឆ័ត្រឆ្លាតវៃអាចបត់បញ្ច្រាស និងបំពាក់នូវភ្លើង LED ភ្លឺច្បាស់បាន 10m

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi Youpin បានប្រកាសបង្ហាញនូវឆ័ត្រថ្មីដែលមានឈ្មោះហៅថា​ UREVO Umbrella ដែលមានបំពាក់នូវភ្លើង LED ការឌីស្សាញជាមួយនឹងទម្រង់នៃការបត់បញ្ច្រាស និងមិនដក់ទឹកថែមទៀត។ ឆ័ត្រ UREVO នេះមានភ្លើង LED ដែលអាចភ្លឺបានដល់ទៅ 10m ។

image

កាន់តែពិសេសជាងនេះទៀតនោះ ឆ័ត្រ UREVO គឺមានប៊ូតុងក្នុងការបិទ និងបើកដោយស្វ័យប្រវត្តិថែមទៀត។ ឆ័ត្រនេះមានបំពាក់នូវ anti-UV layer សម្រាប់ការពារពន្លឺព្រះអាទិត្យដល់ទៅ UPF50+ ដែលអាចទប់ទល់ទៅនឹងកាំរស្មី ultraviolet ដល់ទៅ 99% ។ ឆ័ត្រនេះធន់ក្នុងការទប់ទល់ទៅនឹងខ្យល់ខ្លាំង និងភ្លៀងខ្លាំងថែមទៀត៕

image