ព័ត៌មាន

ស្ងាត់ៗ ស្មាតហ្វូន Samsung Galaxy A22 4G ដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសឥណ្ឌា

កាលពីដើមខែមិថុនានេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A22 5G ជាផ្លូវការ ហើយពេលនេះយើងក៏ដឹងថា ស្មាតហ្វូននេះប្រភេទ 4G ក៏បង្ហាញវត្តមានទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ ពេលនេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើវេបសាយផ្លូវការរបស់ប្រទេសឥណ្ឌា ហើយក៏អាចធ្វើការបញ្ជាទិញបានផងដែរ។

image

ស្មាតហ្វូន Galaxy A22 4G នេះមានតម្លៃ INR 18,499 ($248, €209) សម្រាប់ទំហំ 6GB RAM និង 128GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4″ 720×1600 Super AMOLED  ជាមួយនឹងកម្រិតពន្លឺ 600 nits នៅក្នុង High Brightness Mode ហើយវាមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48 MP f/1.8 ជាមួយនឹង​ OIS, 8 MP f/2.2 ultrawide, 2 MP f/2.4 decorative depth និង macro sensors ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 13 MP f/2.2 សម្រាប់ selfies  ផងដែរ។

image

ស្មាតហ្វូន A22 នេះមា​ន microSD , dual-SIM រន្ធដោតកាសស្តាប់ 3.5mm headphone jack ​ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើប៊ូតុង Power និងថាមពលថ្មទំហំ 5,000 mAh  ។ ស្មាតហ្វូននេះមានវិមាត្រ 159.3 x 73.6 x 8.4 mm និងទម្ងន់ 186g ៕