ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21 Ultra 5G បង្ហាញខ្លួនជាមួយនឹងពណ៌ថ្មីឈ្មោះ Navy

ស្មាតហ្វូន Samsung Galaxy S21 Ultra 5G ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំនេះគឺមានពណ៌ Phantom Black, Phantom Silver, Phantom Titanium, Phantom Navy និង Phantom Brown ។ ពេលនេះ ក្រុមហ៊ុននេះបញ្ចេញនូវពណ៌ថ្មីមួយទៀតសម្រាប់ស្មាតហ្វូននេះគឺពណ៌ Navy ។

image

សម្រាប់ពណ៌ Navy នេះគឺអាចរកទិញបាននៅលើ Best Buy ជាមួយនឹងទំហំ 8GB RAM + 128GB storage ដែលមានតម្លៃ $1,200 (ប្រភេទ Unlocked) ។ ក្រៅពីការប្រើប្រាស់នូវពណ៌ថ្មីនេះ អ្វីគ្រប់យ៉ាងរបស់ស្មាតហ្វូននេះគឺដូចគ្នា។

image

ស្មាតហ្វូន Samsung Galaxy S21 Ultra 5G  នេះមានអេក្រង់ទំហំ 6.8″ QHD+ 120Hz Dynamic AMOLED  បន្ទះឈីប Snapdragon 888 SoC កាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 108MP កាមេរ៉ាខាងមុខទំហំ 40MP selfie ​និងថាមពលថ្មទំហំ 5,000 mAh  ជាមួយនឹងបច្ចេកវិទ្យា 25W wired និង 15W wireless charging ផងដែរ៕