ព័ត៌មាន

តម្លៃរបស់នាឡិកា Samsung Galaxy Watch4 និង Watch4 Classic ត្រូវបែកធ្លាយ

នាឡិកា Samsung Galaxy Watch4 series នឹងមានប្រភេទ Classic ក៏មានការបែកធ្លាយផងដែរ។ Samsung Galaxy Watch4 នេះមានប្រភេទ 40 mm ដែលមានតម្លៃ €350-370 និង 44 mm ដែលមានតម្លៃ €380-400 ហើយវាមានពណ៌ខ្មៅ ទឹកប្រាក់ បៃតង និងមាស។

image

នាឡិកា Samsung Galaxy Watch4 Classic នេះគឺមាន 2 ទំហំគឺ 42 mm ដែលមានតម្លៃ €470-500 និង 46 mm ដែលមានតម្លៃ €500-530 ។ នាឡិកា Classic នេះមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ បើធ្វើការប្រៀបធៀបទៅនឹង 41 mm Galaxy Watch គឺមានតម្លៃ €430 ខណៈពេលដែល 45 mm គឺមានតម្លៃ €460 ។

image

សម្រាប់ Galaxy Watch Active2 40 mm គឺមានតម្លៃ €250  ខណៈពេលដែល 44 mm  គឺមានតម្លៃ €270 ។ យើងនៅមិនទាន់ច្បាស់នោះទេថានាឡិកានេះប្រើប្រាស់នូវ Wear OS ឬ Tizen នោះទេ៕

image