ព័ត៌មាន

ថេប្លេត Xiaomi Mi Pad 5 នឹងបំពាក់នូវបច្ចេកវិទ្យាសាកថ្ម 22.5W និង MIUI 12.5

នៅក្នុងមួយរយៈពេលនេះ វាមានការបង្ហាញអំពីការអភិវឌ្ឍទៅលើថេប្លេតថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយនៅក្នុងបញ្ជីរបស់ FCC ក៏មានការបង្ហាញអំពីការប្រកាសបង្ហាញវត្តមានរបស់ថេប្លេតនេះផងដែរ។ ថេប្លេតថ្មីរបស់ក្រុមហ៊ុន Xiaomi នេះគឺមានលេខម៉ូឌែល 21051182G ដែលមានការបង្ហាញអំពីការប្រើប្រាស់ជាមួយនឹង MIUI 12.5, 22.5W charging និង dual-band Wi-Fi  ។

image

កាលពីសប្តាហ៍មុននេះ យើងបានឃើញនូវវិញ្ញាបនបត្រ MIIT ដែលមានការទម្លាយថា ថេប្លេត Mi Pad 5 Pro  នេះមានបច្ចេកវិទ្យា 5G connectivity  និងបន្ទះឈីប Snapdragon 870 chipset  ។ ថេប្លេតនេះមានអេក្រង់ទំហំ 11-inch LCD  ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate និង 2,560 x 1,600-pixel  ។ អេក្រង់នេះគឺមានកម្រិត 4,096 levels pressure ។ថេប្លេត Mi Pad 5 នេះនឹងមានថាមពលថ្ម 8,250 mAh  ហើយវានឹងបង្ហាញខ្លួននៅចុងខែនេះ៕

image

image