ព័ត៌មាន

Xiaomi Mi 100W Wireless Charging Stand ជើងសាកថ្មឥតខ្សែសមត្ថភាពខ្លាំងល្បឿនលឿនក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញនូវឆ្នាំងសាក Mi 100W Wireless Charging Stand ស៊េរីថ្មីរបស់ខ្លួនដែលមានល្បឿនលឿនជាងមុន ពណ៌ស្រស់ស្អាតជាងមុន និងសុវត្ថិភាពខ្ពស់ជាងម៉ូឌែល Mi 80W Wireless Charging Stand ជំនាន់មុនថែមទៀត។ នៅលើឧបករណ៍សាកថ្មឥតខ្សែនេះ អ្នកប្រើប្រាស់អាចដាក់ស្មាតហ្វូននេះបញ្ឈរ ឬផ្តេកបានដើម្បីសាកថ្ម។ វាមានពណខ្មៅលាយជាមួយនឹងឆ្នូតពណ៌មាសយ៉ាងទាក់ទាញបំផុត។  

image

Mi 100W Wireless Charging Stand ប្រើប្រាស់នូវខ្សែ 6A USB និងឆ្នាំងសាក Mi 120W charger ។ គួរបញ្ជាក់ផងដែរថា​សម្រាប់ Mi 100W Wireless Charging Stand នេះប្រើប្រាស់នូវ Dual-Coil និង Dynamic Fan សម្រាប់ជំនួយអោយឧបករណ៍នេះដំណើរការស្ងាត់ថែមទៀត។ ឧបករណ៍នេះអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ជាច្រើនដែលទ្រទ្រង់នូវ Wireless Charging ៕

image