ព័ត៌មាន

វិធីសាស្រ្តទាំង 10 ដើម្បីការពារការវាយប្រហារ Email Phishing

គ្មានអ្នកណាម្នាក់ដែលជឿជាក់ថា ពួកគេអាចនឹងក្លាយជាជនរងគ្រោះដោយសារតែការវាយប្រហារ Phishing នោះទេ។ យ៉ាងណាមិញ ការវាយប្រហារ Phishing គឺមានការកើនឡើងខ្លាំងមែនទែន ហើយវាក៏មានលក្ខណៈទំនើបខ្លាំងជាងមុនផងដែរ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនជាច្រើនបានខាតបង់ប្រាក់រាប់ពាន់លានដុល្លារអាមេរិកដោយសារតែ Email Scam ។ កាលពីឆ្នាំមុននេះ ការខាតបង់ដោយសារតែការវាយប្រហារ Phishing នេះគឺមានចំនួន 2.7 ពាន់លានដុល្លារ។

image

សម្រាប់ស្ថាប័នជាច្រើននោះ វាពិតជាសំខាន់មែនទែនក្នុងការពង្រឹងទៅលើបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ដូចជាការផ្ទៀងផ្ទាត់ទៅលើអ្នកប្រើប្រាស់ (user authentication) ការធានាសុវត្ថិភាពទៅលើ email gateway និងការការពារការផ្ទៀងផ្ទាត់អ៊ីម៉ែល (email authentication defences) ។ វិធីសាស្រ្តដែលមានការពេញនិយមក្នុងការវាយប្រហារនោះគឺតាមរយៈការ Click នៅលើ Phishing Emails ។

ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង 10 ដើម្បីការពារការវាយប្រហារពី Email Phishing៖

១. គិតអោយច្បាស់មុនពេលចុច Click នៅលើ Link ថាតើវាមានប្រភពចេញពីវេបសាយផ្លូវការមែនទេ

២. ពិនិត្យមើលអោយច្បាស់មុននឹងធ្វើការដោនឡូតនូវ Attachments នៅក្នុង Email

៣. តាមដាននូវវិធីសាស្រ្តដែលហេគឃ័រប្រើប្រាស់នៅក្នុងការវាយប្រហារ Phishing

៤. ចងចាំថា ក្រុមហ៊ុនស្របច្បាប់មិនដែលស្នើសុំនូវទិន្នន័យសម្ងាត់តាមរយៈអ៊ីម៉ែលនោះទេ

៥. ពិនិត្យមើលអោយបានច្បាស់ទៅលើ Email Domains

៦. ពិនិត្យមើលការសរសេរផ្នែកវេយ្យាករណ៍ ជាធម្មតា Scam Email គឺមានកំហុសទៅលើផ្នែកវេយ្យាករណ៍

៧. ក្រុមហ៊ុនស្របច្បាប់មិនបង្ខំអោយអ្នកធ្វើការដោនឡូតនូវ Attachments (ជាធម្មតាជា Spam ចេញពីវេបសាយរបស់ហេគឃ័រ)

៨. ឆែកមើលទៅលើអត្ថបទថាចេញពី URL និងឆែកមើលទៅលើ SSL/TLS certificate នៅលើវេបសាយ

៩. ប្រុងប្រយ័ត្នជាមួយនឹងវិធីសាស្រ្តឈ្នះរង្វាន់ទឹកប្រាក់រាប់លានដុល្លារ និងអោយអ្នកបំពេញនូវព័ត៌មានកាតឥណទានរបស់អ្នក

១០. តម្លើងនូវ anti-phishing toolbar ដើម្បីធ្វើការស្កេនទៅលើ Files ដែលផ្ទេនៅលើអ៊ីនធឺរណិតនៅក្នុងឧបករណ៍របស់អ្នក (ការប្រើប្រាស់នូវ Anti-spywareនិង firewall settings អាចផ្តល់ជាស្រទាប់សុវត្ថិភាពមួយបន្ថែមទៀត)