ព័ត៌មាន

ការ Pre-order ស្មាតហ្វូន Samsung Galaxy Z Fold3, Galaxy Z Flip3 Wooyoungmi Edition ចាប់ផ្តើមហើយ!

កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានឃើញរូបភាពជាច្រើនអំពីប្រភេទ Wooyoungmi Editions សម្រាប់ស្មាតហ្វូន Galaxy Z Flip3 និង Galaxy Z Fold3 ប៉ុន្តែតម្លៃ និងកាលបរិច្ឆេទក្នុងការដាក់លក់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ តាមការទម្លាយចេញពីក្រុមហ៊ុន Coupang ពេលនេះបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះហើយ។

image

ស្មាតហ្វូន Wooyoungmi Edition Galaxy Z Flip3 គឹមានតម្លៃ KRW1,628,000 ($1,360/€1,175) ខណៈពេលដែលស្មាតហ្វូន Galaxy Z Fold3 គឺមានតម្លៃ KRW2,328,000 ($1,945/€1,680)។ ស្មាតហ្វូនទាំងពីរនេះគឺមានម៉េមូរី 256GB រ៉េមទំហំ 8GB/12GB ។ សម្រាប់លក្ខណៈសម្បត្តិទៀតរបស់ស្មាតហ្វូននេះគឺនៅដដែល។

image

ស្មាតហ្វូនទាំងពីរនេះគឹមានសម្បកការពារស្មាតហ្វូន និង Accessories បន្ថែម ហើយអ្នកអាចធ្វើការ​Pre-order បាននៅលើក្រុមហ៊ុន Coupang។ ការដឹកជញ្ជូនស្មាតហ្វូននេះចាប់ផ្តើមនៅថ្ងៃទី 22 ខែតុលានេះ។ វានៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន Wooyoungmi Edition នឹងដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬទីផ្សារណាខ្លះទៀតនោះទេ៕