ព័ត៌មាន

ស្មាតហ្វូន Xiaomi Redmi K50 Pro+ នឹងបំពាក់នូវ periscope zoom និងកាមេរ៉ា 108MP

ស្មាតហ្វូន Xiaomi Redmi K50 នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង ហើយវាមានការបែកធ្លាយព័ត៌មានតិចតួចប៉ុណ្ណោះអំពីស្មាតហ្វូននេះ។ យ៉ាងណាមិញ តាមការទម្លាយនៅលើ Weibo បានបញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួនអំពីស្មាតហ្វូន K50 Pro+ នេះផងដែរ។

image

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 898 chipset ជាមួយនឹងថាមពលថ្មទំហំ 5,000 mAh ។​វាមានរន្ធប្រហោង punch-hole នៅកណ្តាលអេក្រង់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 108MP ។ ស្មាតហ្វូន Redmi K50 Pro+ អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅដើមឆ្នាំ 2022 នេះ៕

image