ព័ត៌មាន

ស្មាតហ្វូន Honor X30 Max, X30i នឹងបង្ហាញខ្លួននៅថ្ងៃទី 28 ខែតុលានេះ

ក្រុមហ៊ុន Honor នឹងប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ខ្លួននោះគឺ Play 5 Vitality ឆាប់ៗនេះ ហើយក្រុមហ៊ុននេះនឹងប្រកាសបង្ហាញវត្តមានស្មាតហ្វូន Honor X30 Max និង Honor X30i ផងដែរ។ កាឌីស្សាញរបស់ស្មាតហ្វូននេះត្រូវបានទម្លាយនៅលើ Weibo ដែលមានការបង្ហាញថា ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី 28 ខែតុលានេះនៅវេលាម៉ោង 14:30 នាទី។

image

ស្មាតហ្វូន Honor X30i នេះនឹងមានបន្ទះឈីប Dimensity 810 chipset, 6.7” LCD ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និងថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 22.5W fast charging ។ សម្រាប់ Honor X30 Max នេះគឺមានអេក្រង់ទំហំ 7.09” Full HD+ បន្ទះឈីប Dimensity 900 chipset និងម៉េមូរីទំហំ 256GB ៕

image