ព័ត៌មាន

ស្មាតហ្វូន Sony Xperia 10 III ពេលនេះដាក់លក់ដោយមិនមានឆ្នាំងសាកនៅក្នុងប្រអប់នៅក្នុងទីផ្សារមួយចំនួន

ក្រុមហ៊ុនចុងក្រោយបំផុតដែលដកចេញនូវឆ្នាំងសាក Charger ចេញពីប្រអប់របស់ស្មាតហ្វូននេះគឺជាក្រុមហ៊ុន Sony ។ ស្មាតហ្វូន Xperia 10 III អាចនឹងមិនមានឆ្នាំងសាកនៅក្នុងប្រអប់របស់វានោះទេ។ សម្រាប់ទីផ្សារនៅក្នុងប្រទេសអាល្លឺម៉ង់ ស្មាតហ្វូន Xperia 10 III គឺមានការចុះតម្លៃ €10 ដោយសារតែវាមិនមានឆ្នាំងសាកនៅក្នុងប្រអប់។

image

នេះគឺជារឿងល្អដែលក្រុមហ៊ុន​ Sony បានកាត់បន្ថយទៅលើតម្លៃរបស់ស្មាតហ្វូននេះ។ និន្នាការថ្មីរបស់ក្រុមហ៊ុន Sony នេះអាចនឹងពង្រីកទៅដល់ប្រទេសជាច្រើនក្រៅពីប្រទេសអាល្លឺម៉ង់ផងដែរ៕

image