ព័ត៌មាន

Redmi Watch 2 និង Redmi Note 11នឹងមានអេក្រង់ AMOLED

Redmi Watch 2 និងស្មាតហ្វូន Redmi Note 11 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 28 ខែតុលានេះ ហើយវាមានអេក្រង់ AMOLED ។ ក្រុមហ៊ុន Redmi ក៏បង្ហោះនូវរូបភាព Posters របស់វានៅលើគណនី Weibo ផងដែរ។ នាឡិកា Watch 2 នេះមានអេក្រង់ 1.6″ color AMOLED ផងដែរ។

image

ក្រុមហ៊ុន Xiaomi បញ្ជាក់ថា ស្មាតហ្វូន Redmi Note 11 នឹងមានអេក្រង់ AMOLED ផងដែរ។ ស្មាតហ្វូន Redmi Note 11 នេះនឹងមានកញ្ចក់ AG Glass សម្រាប់ការពារការឆ្កូត និងស្នាមក្រយ៉ៅដៃផងដែរ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដូចជាបន្ទះឈីប កាមេរ៉ា និងទំហំថ្មរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕

image