ព័ត៌មាន

TCL Tab Pro 5G បង្ហាញខ្លួនជាមួយនឹងតម្លៃ​ $399.99

ថេប្លេត Android គឺមានការពេញនិយមខ្លាំងមែនទែននៅលើទីផ្សារ ហើយថ្មីៗនេះគេក៏ឃើញវត្តមានរបស់ថេប្លេត TCL Tab Pro 5G ផងដែរ។ ថេប្លេតនេះដាក់លក់ផ្តាច់មុខនៅលើ Verizon ហើយវាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G connectivity ផងដែរ។

image

TCL Tab Pro 5G នេះមានអេក្រង់ 10.36-inch 1200×2000 LCD, Stereo Speakers, 8,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 18W charging ។ ថេប្លេតនេះមានកាមេរ៉ាខាងក្រោយទំហំ 13 MP កាមេរ៉ាខាងមុខទំហំ 8 MP ជាមួយនឹង Face Unlock ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និង 2x Mics ផងដែរ។​

image

ថេប្លេតនេះមានបន្ទះឈីប Qualcomm Snapdragon 480 5G SoC រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ។ វាក៏ទ្រទ្រង់នូវ mmWave 5G និង Wi-Fi 5 រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ថែមទៀត។ TCL Tab Pro 5G នេះមានតម្លៃ $399.99 ៕