ព័ត៌មាន

មកដឹងពីមូលហេតុដែលធ្វើឲ្យ realme C25s ធ្លាក់ថ្លៃលឿនខ្លាំង

នាពេលថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ realme បានបញ្ចុះតម្លៃស្មាតហ្វូនមួយប្រភេទ ដែលមានឈ្មោះថា  C25s ពីតម្លៃ 189$ មកនៅត្រឹម 159$។ តើមានមូលហេតុអ្វីខ្លះធ្វើឲ្យស្មាតហ្វូនទើបដាក់សម្ពោធ មួយប្រភេទនេះធ្លាក់ថ្លៃលឿនយ៉ាងនេះ ។

image

តាមពិតទៅ realme C25s មានលក្ខណៈពិសេសមួយចំនួន ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង  បើសិនជាធៀបទៅនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុនផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលនឹងវា ដូចជា OPPO A54, VIVO Y21 និង Samsung A12។

 image

តោះមកអានពីមូលហេតុទាំង 3 ដែលធ្វើឲ្យទូរស័ព្ទមួយនេះចុះថ្លៃវិញម្តង៖

 realme ជាម៉ាកយីហោមួយចែករំលែក ខ្សែសង្វាក់ផ្គត់ផ្គង់​ជាមួយនឹង ក្រុមហ៊ុន OPPO ធ្វើឲ្យមានការចំណាយទាបក្នុងការផលិតទូរស័ព្ទ។

 image

realme ក៏គ្រោងនឹងបញ្ចេញទូរស័ព្ទដៃសេរីថ្មីមួយគ្រឿងទៀតនាពេល ខាងមុខនេះ ដែលមានតម្លៃស្មើរនឹង realme C25s ។ ដូច្នេះហើយទើប realme C25s ធ្លាក់ថ្លៃរហូតដល់ 30$ ពោលគឺចុះពី 189$ មកនៅ ត្រឹម 159$។ 

image

 ការធ្លាក់ថ្លៃមួយនេះ គឺជា ឱកាសល្អសម្រាប់អថិជន ដែលចង់ទិញទូរស័ព្ទដៃមានតម្លៃស្តួតស្តើងតែមានកំលាំងខ្លាំងដូចទូរស័ព្ទដៃតម្លៃថ្លៃ។  ជាមួយនឹង Camera 48MP អ្នកប្រើប្រាស់ realme C25s អាចថតរូបបានស្អាត ថែមទាំងអាចប្រើ macro lens ដើម្បីថតយករូបភាពទំហំតូចៗទៀតផង។

 image

  image

ចំណែកឯ Helio G85 នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ realme C25s លេងហ្គេមបានកាន់ តែរលូន ជាង Helio G85៕

image

image

image